Nouvelles
...

17 April 2024

នៅថ្ងៃសៅរ៍ទី១៣ ខែមេសា ឆ្នាំ២០២៤ ស្ថានឯកអគ្គរាជទូតកម្ពុជានៅទីក្រុងប៉ារីស បានរៀបចំកម្មវិធីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយមានការអញ្ជើញចូលរួមរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ និងបារាំង យ៉ាងច្រើនកុះករ។

នៅពេលព្រឹក ស្ថានទូតបានរៀបចំកម្មវិធីសូត្រមន្តតាមប្រពៃណីព្រះពុទ្ធសាសនានៅនិវេសនដ្ឋានឯកអគ្គរាជទូត Ave. Charles Floquet ដោយមានការចូលរួមពីបងប្អូនអ្នកមុខអ្នកការ ប្រមាណ ១០០ នាក់ រីឯនៅពេលរសៀលថ្ងៃដដែល ស្ថានទូតបានរៀបចំកម្មវិធីជប់លៀង ដោយមានការចូលរួមរបស់អភិបាលក្រុង Lognes, Bussy Saint Georges, Noisiel និង Croissy Beaubourg រួមទាំងបងប្អូនសហគមន៍ខ្មែរយើងដែលរស់នៅក្នុងតំបន់ Ile de France និងពីតាមបណ្តាខេត្ត រួមមាន Toulouse, Lile និងពីខាងភូមិភាគឥសាន្ត សរុបប្រមាណជាង ៧០០ នាក់ នៅសាល du Citoyen នៃសង្កាត់ Lognes។
ឆ្លៀងក្នុងឱកាសនៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២០៦៧ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង សូមបួងសួងដល់ទេព្តាឆ្នាំថ្មី យាងប្រោះព្រំពរជ័យ សិរីមង្គម វិបុលសុខមហាប្រសើរ គោរពជូនដល់ថ្នាក់ដឹកនាំទាំងអស់របស់ព្រះរាជណាចក្រកម្ពុជា និងបង-ប្អូនជនរួមជាតិទាំងនៅប្រទេសបារាំង និងនៅកម្ពុជា សូមប្រកបដោយពុទ្ធពរទាំង ៤ ប្រការគឺអាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

...

21 March 2024

នៅថ្ងៃទី ៥ ខែមីនា នេះ ក្នុងជំនួបជាមួយលោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO) អគ្គលេខាធិការហ្វ្រង់កូហ្វូនី ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជា ណាចក្រកម្ពុជាប្រចាំប្រទេសបារាំង បានប្រគល់ជូនលោកជំទាវអគ្គលេខាធិការ នូវលិខិតតែងតាំងផ្លូវការ ក្នុងនាមជាតំណាងផ្ទាល់នៃប្រទេសកម្ពុជាប្រចាំក្រុមប្រឹក្សាអចិន្ត្រៃយ៍ហ្វ្រង់កូហ្វូនី (CPF) ។

នៅថ្ងៃទី ៥ ខែមីនា នេះ ក្នុងជំនួបជាមួយលោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO) អគ្គលេខាធិការហ្វ្រង់កូហ្វូនី ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជា ណាចក្រកម្ពុជាប្រចាំប្រទេសបារាំង បានប្រគល់ជូនលោកជំទាវអគ្គលេខាធិការ នូវលិខិតតែងតាំងផ្លូវការ ក្នុងនាមជាតំណាងផ្ទាល់នៃប្រទេសកម្ពុជាប្រចាំក្រុមប្រឹក្សាអចិន្ត្រៃយ៍ហ្វ្រង់កូហ្វូនី (CPF) ។
ក្នុងនាមជាប្រទេសមួយ ក្នុងចំណោមប្រទេសសមាជិកស្ថាបនិកនៃអង្គការនេះ កម្ពុជាបាននិងកំពុងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការលើកកម្ពស់ភាសាបារាំង តាមរយៈអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF)។ កម្ពុជាក៏សូមថ្លែងអំណរគុណដល់អង្គការ OIF ដែលបានគាំទ្របេក្ខភាពកម្ពុជា ដើម្បីធ្វើជាប្រទេសម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី ២០ នៅឆ្នាំ ២០២៦ ខាងមុខ ។
នោះគឺជាឱកាសដ៏ល្អមួយសម្រាប់កម្ពុជា ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីលើកកម្ពស់គុណតម្លៃហ្វ្រង់កូហ្វូនី ជាពិសេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ដូចជាសម្រាប់ការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការវប្បធម៌ និងសេដ្ឋកិច្ចរបស់ខ្លួនជាមួយបណ្តាប្រទេសជាសមាជិកនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ។
- អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) គឺជាអង្គការអន្តររដ្ឋាភិបាលមួយដែលមានប្រទេស (ប្រើប្រាស់ភាសាបារាំង) ចំនួន ៨៨ ជាសមាជិក : ៥៤ប្រទេស ជាសមាជិកពេញសិទ្ធិ- ៧ប្រទេស ជាសមាជិកមិនពេញសិទ្ធិ និង ២៧ប្រទេស ជាសមាជិកសង្កេតការណ៍ ។
Lors de l’entretien avec Madame Louise MUSHIKIWABO, Secrétaire Générale de la Francophonie qui s’est tenu aujourd’hui, 5 mars 2024, S.E. M. LUY David, Ambassadeur Extraordinaire et Plénipotentiaire du Royaume du Cambodge en France, a présenté sa lettre officielle de nomination en tant que Représentant personnel du Cambodge auprès du Conseil permanent de la Francophonie (CPF).
En tant que l'un des pays membres fondateurs de cette organisation, le Cambodge accorde une grande importance à la promotion de la langue française à travers l'Organisation Internationale de la Francophonie (OIF).
Le Cambodge souhaite réitérer sa détermination et ses motivations pour sa candidature en tant que pays hôte à l’organisation du XXe Sommet de la Francophonie en 2026, et remercie l’OIF pour son soutien à cette candidature.
Ce serait une bonne opportunité pour le Cambodge de continuer ses efforts pour promouvoir les valeurs de la Francophonie, en particulier dans la région Asie-Pacifique, ainsi que pour renforcer davantage ses coopérations culturelles et économiques avec les pays membres de l’OIF.
- L’OIF compte 88 États et gouvernements : 54 membres, 7 membres associés et 27 observateurs.
*******

...

21 March 2024

On 15 March 2024, His Excellency Mr. LUY David presented his letters of credence to His Excellency Monseigneur Joan Enric Vives I Sicília, Co-Prince of Andorra, appointing him as the Ambassador Extraordinary and Plenipotentiary of the Kingdom of Cambodia to the Principality of Andorra.

នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៤ ឯកឧត្តម លុយ ដាវីត បានជូនសាតាំងចំពោះឯកឧត្តម ម៉ុងសែងញ៉រ ចូអាន-អង់រិក វីវ អ៊ី ស៊ីស៊ីលីយ៉ា (Monseigneur Joan Enric Vives I Sicília) សហក្សត្រអង់ដ័រ តែងតាំងឯកឧត្តម ជាឯកអគ្គរាជទូតវិសមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំបូរីក្សត្រអង់ដ័រ។
On 15 March 2024, His Excellency Mr. LUY David presented his letters of credence to His Excellency Monseigneur Joan Enric Vives I Sicília, Co-Prince of Andorra, appointing him as the Ambassador Extraordinary and Plenipotentiary of the Kingdom of Cambodia to the Principality of Andorra.