នៅថ្ងៃទី ៥ ខែមីនា នេះ ក្នុងជំនួបជាមួយលោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO) អគ្គលេខាធិការហ្វ្រង់កូហ្វូនី ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជា ណាចក្រកម្ពុជាប្រចាំប្រទេសបារាំង បានប្រគល់ជូនលោកជំទាវអគ្គលេខាធិការ នូវលិខិតតែងតាំងផ្លូវការ ក្នុងនាមជាតំណាងផ្ទាល់នៃប្រទេសកម្ពុជាប្រចាំក្រុមប្រឹក្សាអចិន្ត្រៃយ៍ហ្វ្រង់កូហ្វូនី (CPF) ។
ក្នុងនាមជាប្រទេសមួយ ក្នុងចំណោមប្រទេសសមាជិកស្ថាបនិកនៃអង្គការនេះ
កម្ពុជាបាននិងកំពុងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការលើកកម្ពស់ភាសាបារាំង តាមរយៈអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF)។ កម្ពុជាក៏សូមថ្លែងអំណរគុណដល់អង្គការ OIF ដែលបានគាំទ្របេក្ខភាពកម្ពុជា ដើម្បីធ្វើជាប្រទេសម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី ២០ នៅឆ្នាំ ២០២៦ ខាងមុខ ។
នោះគឺជាឱកាសដ៏ល្អមួយសម្រាប់កម្ពុជា ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីលើកកម្ពស់គុណតម្លៃហ្វ្រង់កូហ្វូនី ជាពិសេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ដូចជាសម្រាប់ការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការវប្បធម៌ និងសេដ្ឋកិច្ចរបស់ខ្លួនជាមួយបណ្តាប្រទេសជាសមាជិកនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ។
- អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) គឺជាអង្គការអន្តររដ្ឋាភិបាលមួយដែលមានប្រទេស (ប្រើប្រាស់ភាសាបារាំង) ចំនួន ៨៨ ជាសមាជិក : ៥៤ប្រទេស ជាសមាជិកពេញសិទ្ធិ- ៧ប្រទេស ជាសមាជិកមិនពេញសិទ្ធិ និង ២៧ប្រទេស ជាសមាជិកសង្កេតការណ៍ ។
Lors de l’entretien avec Madame Louise MUSHIKIWABO, Secrétaire Générale de la Francophonie qui s’est tenu aujourd’hui, 5 mars 2024, S.E. M. LUY David, Ambassadeur Extraordinaire et Plénipotentiaire du Royaume du Cambodge en France, a présenté sa lettre officielle de nomination en tant que Représentant personnel du Cambodge auprès du Conseil permanent de la Francophonie (CPF).
En tant que l'un des pays membres fondateurs de cette organisation, le Cambodge accorde une grande importance à la promotion de la langue française à travers l'Organisation Internationale de la Francophonie (OIF).
Le Cambodge souhaite réitérer sa détermination et ses motivations pour sa candidature en tant que pays hôte à l’organisation du XXe Sommet de la Francophonie en 2026, et remercie l’OIF pour son soutien à cette candidature.
Ce serait une bonne opportunité pour le Cambodge de continuer ses efforts pour promouvoir les valeurs de la Francophonie, en particulier dans la région Asie-Pacifique, ainsi que pour renforcer davantage ses coopérations culturelles et économiques avec les pays membres de l’OIF.
- L’OIF compte 88 États et gouvernements : 54 membres, 7 membres associés et 27 observateurs.