នៅពេលព្រឹក ស្ថានទូតបានរៀបចំកម្មវិធីសូត្រមន្តតាមប្រពៃណីព្រះពុទ្ធសាសនានៅនិវេសនដ្ឋានឯកអគ្គរាជទូត Ave. Charles Floquet ដោយមានការចូលរួមពីបងប្អូនអ្នកមុខអ្នកការ ប្រមាណ ១០០ នាក់ រីឯនៅពេលរសៀលថ្ងៃដដែល ស្ថានទូតបានរៀបចំកម្មវិធីជប់លៀង ដោយមានការចូលរួមរបស់អភិបាលក្រុង Lognes, Bussy Saint
Georges, Noisiel និង Croissy Beaubourg រួមទាំងបងប្អូនសហគមន៍ខ្មែរយើងដែលរស់នៅក្នុងតំបន់ Ile de France និងពីតាមបណ្តាខេត្ត រួមមាន Toulouse, Lile និងពីខាងភូមិភាគឥសាន្ត សរុបប្រមាណជាង ៧០០ នាក់ នៅសាល du Citoyen នៃសង្កាត់ Lognes។
ឆ្លៀងក្នុងឱកាសនៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២០៦៧ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង សូមបួងសួងដល់ទេព្តាឆ្នាំថ្មី យាងប្រោះព្រំពរជ័យ សិរីមង្គម វិបុលសុខមហាប្រសើរ គោរពជូនដល់ថ្នាក់ដឹកនាំទាំងអស់របស់ព្រះរាជណាចក្រកម្ពុជា និងបង-ប្អូនជនរួមជាតិទាំងនៅប្រទេសបារាំង និងនៅកម្ពុជា សូមប្រកបដោយពុទ្ធពរទាំង ៤ ប្រការគឺអាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ។